រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយថា ការវីរុសកូរ៉ូណា ដែលបានឆ្លងរាលដាល បានប្រកាសថា អ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង ២៩.០០០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុប អ្នកស្លាប់ និងអ្នកជាសះស្បើយពីជំងឺ មានរហូតដល់២១១.៩៣៨នាក់ គិតត្រឹមថ្ងៃសុក្រ ។
គិតត្រឹមថ្ងៃចន្ទ ចំនួនអ្នកស្លាប់ មានចំនួន១៩៥នាក់ ដែលនាំឲ្យអ្នកស្លាប់ សរុបនៅទូទាំងប្រទេស មានរហូតដល់២៩.០៧៩នាក់ គិតចាប់តាំងពី មានការឆ្លងជាលើកដំបូង នៅតំបន់ភាគខាងជើង Lombardy ។ សរុបអ្នកឆ្លងជំងឺ មានអាការៈខ្លំាងបំផុត មានចំនួន៩៩.៩៨០នាក់ តែបើធៀបនឹងមុននេះមួយថ្ងៃ គឺមានការថយចុះ១៩៩ករណី ។
គិតត្រឹមថ្ងៃចន្ទ អ្នកឆ្លងវីរុសកូរ៉ូណា ថ្មីមានចំនួន១.២២១នាក់ និងមានអ្នកជាសះស្បើយ បន្ថែមទៀតចំនួន ១.២២៥នាក់ ធៀបនឹងថ្ងៃអាទិត្យ ដែលនាំឲ្យតួលេខសរុប នៅទូទាំងប្រទេស មានរហូតដល់២១១.៩៣៨នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា