ព្រឹត្តិការណ៍

អ៊ឺរ៉ុមត្រៀមខ្លួន ប្រឆាំងនឹងឥទ្ធិពល របស់រុស្ស៊ីនិងចិន នៅឯកិច្ចប្រជុំតំបន់បាល់កង់

បរទេស៖ នៅថ្ងៃពុធ ទី៧ ខែឧសភា មេដឹកនាំសហភាពអឺរ៉ុប ហៅកាត់ថា EU នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ ជាមួយសមភាគីនៃប្រទេស ក្នុងតំបន់បាល់កង់ទាំង ៦។

អ្វីដែលគេ បានមើលឃើញមកចុងក្រោយនេះ ប្រទេសទាំង៦ បានធ្វើការកោតសរសើរយ៉ាងខ្លាំងក្លា ចំពោះការគាំទ្រ របស់ប្រទេសចិននិងរុស្ស៊ី ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ នៅក្នុប្លុករបស់ខ្លួន។

សហភាពអឺរ៉ុបនិយាយដែរថា ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ខ្លួននៅមិនទាន់បាន ទទួលឥណទានគ្រប់គ្រាន់ ជាទឹកប្រាក់ ៣,៣ ពាន់លានអឺរ៉ូ ឬប្រមាណ៣,៦ ពាន់លានដុល្លារ ជាកញ្ចប់ជំនួយតាមការសន្យា ដែលមន្រ្តីបាននិយាយថា ជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត មានទំហំធំជាងអ្វី ដែលរដ្ឋាភិបាលក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបញ្ជូនទៅប្រទេសស៊ែប៊ីនិងបូស្នៀ ក្នុងដំណាក់កាលដំបូង នៃការរាតត្បាត។

គួរឲ្យដឹងដែរថា កិច្ចប្រជុំរវាងអ៊ឺរ៉ុប និងតំបន់បាល់កង់នេះ បានខកខានធ្វើឡើង អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយការជួបជុំគ្នាលើកនេះ នឹងត្រូវធ្វើឡើង នៅវេលាម៉ោង២និង៣០នាទី ម៉ោងសកល ដោយមានប្រទេស ស៊ែប កូសូវ៉ូម៉ុង តេណេក្រូ អាល់បានី បូស្នៀ និងម៉ាសេដូណាខាងជើងផង ព្រមទាំងមេដឹកនាំអ៊ឺរ៉ុបទាំង២៧ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top