បរទេស៖យោងទៅតាម សេចក្តីរាយការណ៍ កាសែតមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនាវានិងទំនិញអង់គ្លេស បាននិយាយថា ទំហំនៃទំនួលខុសត្រូវនឹងត្រូវបានលុបចោល ចំពោះនាវាណាដែលរកឃើញថា បានប្រព្រឹត្តបំពានលើ ទណ្ឌកម្មកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន Voice of America នៅកូរ៉េ បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Nigel Cardenជាអនុប្រធាននៃក្រុមហ៊ុន ធានារ៉ាប់រង Thomas Miller និងជាអ្នកគ្រប់គ្រងក្លិបធានារ៉ាប់រងការពារ និងផ្តល់សំណង UK P&I បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងតែធ្វើបច្ចុប្បន្នភាពលើសេចក្តីលម្អិត នៃការអនុវត្តទណ្ឌកម្មប្រឆាំង កូរ៉េខាងជើង។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ កាលពីមុន គណៈកម្មាធិការទណ្ឌកម្ម កូរ៉េខាងជើងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញថា ទីក្រុងព្យុងយ៉ាងមានពេលវេលា និងបានគេចវេះជាថ្មី ចំពោះបម្រាម លើការនាំចេញធ្យូងថ្មនិងខ្សាច់ ក៏ដូចជា ការនាំចូលប្រេងផងដែរ៕ប្រែសម្រួល៖ប៉ាង កុង