អង់គ្លេស៖អាកាសយានដ្ឋាន Heathrow បានធ្វើការសាកល្បងប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យសីតុណ្ហភាពដើម្បីតាមដានមនុស្សដែល ធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានក្នុងការទទួលបានសញ្ញា នៃការឆ្លងមេរោគកូរ៉ូណាយោងតាមការចេញផ្សាយពី SkyNews។
វិធានការណ៍ផ្សេងទៀតដែលកំពុងត្រូវបានពិនិត្យរួមមានអនាម័យកាំរស្មីយូវីដើម្បីសម្អាត ឲ្យបានរហ័សនិងមានសុវត្ថិភាពសម្រាប់កាត់បន្ថយការប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បច្ចេកវិទ្យាត្រួតពិនិត្យកម្ដៅ គឺជាលើដំបូងគេដែលត្រូវបានសាកល្បង ហើយនឹងចាប់ផ្តើមនៅ២សប្តាហ៍ បន្ទាប់នៅក្នុងសាលអន្តោប្រវេសន៍ នៃស្ថានីយ ២ ។
វានឹងស្កេនមនុស្សនៅពេលពួក គេឆ្លងកាត់ស្ថានីយ និងតាមដានសីតុណ្ហភាពរបស់ពួកគេ គ្រុនក្តៅជារោគសញ្ញាមួយនៃរោគសញ្ញានៃវីរុស៕ដោយ៖លី ភីលីព


