ចិន៖ នេះបើយោង តាមក្រុមហ៊ុន China Aerospace Science and Technology Corp ដែលជាក្រុមហ៊ុនម៉ៅការ អវកាសដ៏ធំ របស់ប្រទេសនេះ បាននិយាយថា គំរូដើម នៃយានអវកាស ដឹកមនុស្សជំនាន់ថ្មី របស់ប្រទេសចិន បានស្ថិតក្នុងស្ថានភាពល្អ ចាប់តាំងពីវាត្រូវបានដាក់ពង្រាយ ចូលទៅក្នុងតារាវិថីកាលពីពេលថ្មីៗ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
សេចក្តីប្រកាសព័ត៌មាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាននេះបានលាតត្រដាង នូវកាំរស្មីព្រះអាទិត្យ និងអង់តែនបញ្ជូនតរបស់ខ្លួន ហើយបានបំពេញនូវ មធ្យោបាយធ្វើដំណើរជាច្រើន ដូចជាការបង្កើតបណ្តាញទំនាក់ទំនង និងធ្វើប្រតិបត្ដិការ ត្រួតពិនិត្យគន្លងផ្លូវស្វយ័ត។
សេចក្តីថ្លែងការណ៍បានបន្តថា បន្ទាប់មកវានឹងធ្វើឲ្យមានកម្ពស់ ៣គន្លងមុនពេលចាប់ផ្តើមដំណើរ ការចូលម្តងទៀត ។ ទីភ្នាក់ងារអវកាសចិនម៉ានីន បាននិយាយថា យាននេះនឹងវិលត្រឡប់ មកផែនដីវិញនៅថ្ងៃសុក្រ ។
គំរូនេះត្រូវបានលើកចូល ទៅក្នុងគន្លងផែនដីទាប នៅលើបេសកកម្មរ៉ុក្កែត ដឹកយន្ដហោះដឹកទំនិញ ធុនធ្ងន់របស់ចិន Long March 5B កាលពីល្ងាចថ្ងៃអង្គារពី មជ្ឈមណ្ឌលបាញ់ អវកាសវេនឆាង ក្នុងខេត្តហៃណានប្រទេសចិន ៕l
ដោយ៖លី ភីលីព