ព្រឹត្តិការណ៍

អគ្គសេនាធិការ ចម្រុះសហរដ្ឋអាមេរិក ថ្លែងថា “យើងមិនដឹងច្បាស់” វីរុសកូរ៉ូណា មានប្រភពដើមពីណាទេ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា លោក Mark Milley អគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា “យើងមិនដឹងច្បាស់” ប្រភពដើមរបស់វីរុសកូរ៉ូណា មកពីកន្លែងណាទេ ។

មេបញ្ជាការកំពូលយោធា សហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់បណ្តា អ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណ ដែលត្រូវបានគេចោទសួរអំពីប្រភពដើម នៃជំងឺកូវីដ១៩ បានថ្លែងថា “តើវាមកពីមន្ទីរពិសោធន៍វីរុសមួយកន្លែងនៅក្រុងវ៉ូហាន ហើយវាកើតឡើង នៅទីផ្សារត្រជាក់នៅទីនោះ នៅក្រុងវ៉ូហាន ឬតើវាកើតនៅឡើង នៅកន្លែងណាមួយផ្សេងទៀត? ហើយចម្លើយគឺថា យើងមិនដឹងនោះទេ” ។

គាត់បានថ្លែងទៀតថា “ទីភ្នាក់ងារផ្សេងៗ រួមទាំងក្រុមជនស៊ីវិល និងរដ្ឋាភិបាលអាមេរិក កំពុងស្វែងរក ទៅលើបញ្ហានេះ” ។

លោក Milley បានថ្លែងថា ភស្តុតាងដែលបានចង្អុលបង្ហាញអំពីវីរុសកូរ៉ូណា គឺ “មកពីធម្មជាតិ និងមិនមែនមនុស្សជាអ្នកបង្កើតនោះទេ” ហើយគឺ “ប្រហែលជាមិនមានចេតនាណាមួយបង្កើតឡើងឡើយ” ។

លោក Anthony Fauci នាយកវិទ្យាស្ថានជាតិ ផ្នែកអាល់ឡឺកហ្ស៊ី និងឆ្លងជំងឺ ក៏បានកត់សម្គាល់ឲ្យដឹងកាលពីថ្ងៃចន្ទ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីភូមិសាស្ត្រជាតិ ថា ជំងឺ SARS-CoV-2 ដែលបង្កឲ្យមានជំងឺកូវីដ១៩ អាចមិនត្រូវបានង្កើតឡើង ដោយសិប្បនិម្មិត ឬក៏មិនត្រូវបានបង្កើតឡើងដោយមនុស្សឡើយ ។

សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងកាលពីរសៀលថ្ងៃអង្គារថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺលើសពី១.១៩៤.០០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់លើសពី៧០០.០០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top