ព្រឹត្តិការណ៍

Fitbit ចាប់ផ្តើមធ្វើការសិក្សា ជាក់ស្តែង លើឧបករណ៍ ពាក់អាចរកឃើញ ចង្វាក់បេះដូង មិនទៀងទាត់ ឬជំងឺបេះដូង

អាមេរិក៖ Fitbit កំពុងស្វែង រកអ្នកស្ម័គ្រចិត្ត ចំនួន ២៥០,០០០ នាក់ លើការសិក្សាអំពីសុខភាពសកល ដើម្បីពិនិត្យមើលថា តើឧបករណ៍ របស់វាអាចរកឃើញ បញ្ហាបេះដូង ដែលអាចបង្កើនហានិភ័យ នៃជំងឺដាច់សរសៃ ឈាមខួរក្បាល ដែរឬទេ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងទៅតាមក្រុមហ៊ុន ការសិក្សានិម្មិត បើកចំហសម្រាប់អ្នកប្រើប្រាស់ FitBit ដែលមានអាយុ យ៉ាងហោចណាស់២២ឆ្នាំ ហើយមានបំណងចុះ ឈ្មោះអ្នកចូលរួម ២៥០,០០០ នាក់។ ជំងឺបេះដូងប្រភេទ atrial fibrillation គឺជាទម្រង់ទូទៅបំផុត នៃភាពមិនប្រក្រតីនៃចង្វាក់បេះដូង និងបង្កើនហានិភ័យ នៃជំងឺដាច់សរសៃ ឈាមខួរក្បាល ហើយជាទូទៅ កើតមានចំពោះមនុស្ស ដែលមានអាយុលើសពី ៦៥ ឆ្នាំ។

តាមការសិក្សាបាននិយាយថា ដើម្បីតាមដានចង្វាក់បេះដូង នាឡិការបស់Fitbitនឹងប្រើបច្ចេកវិទ្យារូបថតផ្លេផ្លិត្រូម៉ិចដើម្បីវាស់លំហូរឈាមពីកដៃរបស់អ្នកប្រើហើយ បន្ទាប់មកព្យាយាមប្រើក្បួនដោះស្រាយ ដើម្បីវាយតម្លៃទិន្នន័យនោះ។ FitBit និយាយថា អ្នកចូលរួមចុះឈ្មោះ ក្នុងការសិក្សាត្រូវបានគេរកឃើញថា មានចង្វាក់បេះដូងលោតមិនទៀងទាត់ នឹងអាចពិគ្រោះជាមួយអ្នកជំនាញ វេជ្ជសាស្រ្តតាមរយៈសន្និសិទវីដេអូ ៕
ដោយ៖លី ភីលីព

Most Popular

To Top