អាមេរិក ៖ ក្រុមហ៊ុន Tinder បានកំណត់បន្ថែមការ ជជែកជាវីដេអូទៅកាន់ កម្មវិធីនៅខែក្រោយ ដូច្នេះអ្នកប្រើប្រាស់រាប់លាននាក់ អាចណាត់ជួបគ្នា បានយ៉ាងស្រួលជាងមុន នៅពេលឆ្លងមេរោគកូរ៉ូណា កំពុងវាយលុកពិភពលោកនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
គេហទំព័រណាត់ជួបនេះ កំពុងបន្ថែមមុខងារជជែក តាមវីដេអូទៅកាន់កម្មវិធីដ៏ពេញ និយមរបស់ខ្លួននៅចុងខែមិថុនា ដែលអនុញ្ញាតឲ្យអ្នក ដែលនៅឯកោអាចជួបគ្នា មួយទល់មួយ។ លក្ខណៈពិសេសនេះ ត្រូវបានប្រកាសក្នុងកំឡុង ក្រុមហ៊ុនមេរបស់ Tinder ទទួលប្រាក់ចំណូល ប្រចាំត្រីមាសដំបូង ហើយនេះ គឺជាការបន្ថែមដ៏ធំបំផុតទៅនឹងវេទិកា ចាប់តាំងពីការ បើកដំណើរការក្នុងឆ្នាំ២០១២ ។
ទន្ទឹមនឹងសេវាកម្មជជែក តាមវីដេអូនេះ Tinder ក៏បានចែករម្លែកថា វាមានការកើនឡើងនៃការប្រើប្រាស់ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជាមួយអ្នកប្រើប្រាស់ស្ត្រីកើនឡើង ៣៧ ភាគរយក្នុងមួយថ្ងៃ ជាងកាលពីមុន ។
លិខិតនោះបន្តថា Tinder នៅតែជាកម្មវិធីសម្រាប់ ជួបមនុស្សថ្មីកាន់តែមានសេវាកម្ម កាន់តែសម្ខាន់ជាមួយមនុស្សជាច្រើន ដែលជាប់នៅផ្ទះ ហើយ Tinder គ្រោងនឹងចេញវីដេអូ ផ្សាយផ្ទាល់ពីមួយទៅ មួយនៅចុងត្រីមាសទី ២ ទៅម្ចាស់ភាគហ៊ុននាយកប្រតិបត្តិ Match Group លោក Shar Dubey ៕
ដោយ៖លី ភីលីព