កាលីហ្វ័រញ៉ា ៖ ភាពអស្ចារ្យកំពុងផុត ចេញពីពិភពលោកហើយ បន្ទាប់ពីផ្កាយរណប របស់ណាសាបង្ហាញរូបភាព ពីសមុទ្រពណ៌ទឹកក្រូច នៅភាគខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា ទោះបីជាមានការភ័យខ្លាច ចំពោះភាពរាំងស្ងួតជាប្រវត្តិសាស្រ្ត នឹងបញ្ឈប់ផ្កាក៏ដោយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទោះបីមានអព្ភូតហេតុនាខែមីនា ដែលទឹកភ្លៀងមិនសូវមានធ្លាក់ ចុះគួរឲ្យកត់សម្គាល់នោះ បែរជាមានការលូតលាស់ ផ្កាពណ៌ទឹកក្រូច ពាសពេញវាលដ៏ក្តៅគគុក នៅតំបន់ទេសភាព Antelope Valley Poppy Reserve ។ ណាសាបានចែករម្លែករូបភាព គួរឲ្យភ្ញាក់ផ្អើល នៃផ្កាព្រៃដូចដែលបានឃើញ ពីអវកាសបង្ហាញពីបំណះ នៅតាមជ្រលងភ្នំ ។
មន្ត្រីឧទ្យានបាន ហៅការរីកដុះដាលនេះថា ជាការភ្ញាក់ផ្អើល ដែលមិននឹកស្មាន ដល់ដោយសារភ្លៀងរដូវចុង ប៉ុន្តែស្នើឲ្យផ្កាព្រៃ អាចនៅវែងជាងធម្មតា ។
ការឃ្លាំមើលគ្រោះរាំងស្ងួត របស់សហរដ្ឋអាមេរិក បានបង្ហាញថា ៦០ ភាគរយ នៃរដ្ឋកាលីហ្វ័រញ៉ា គឺស្ងួតមិនធម្មតា ឬនៅក្នុង“ គ្រោះរាំងស្ងួតកម្រិតមធ្យម” នៅក្នុងខែមករា និងកុម្ភៈឆ្នាំនេះ នៅពេលមានភ្លៀងធ្លាក់ចាំបាច់ សម្រាប់ភាពអស្ចារ្យរបស់រដ្ឋ ។
លោកRichard Minnich សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រ នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដី នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានប្រាប់ SFGate កាលពីខែកុម្ភៈថា “ ភ្លៀងឈប់ធ្លាក់ពី ចាប់តាំងពីបុណ្យណូអែល” ៕
ដោយ៖លី ភីលីព