ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ នាំយកអណ្តើកសមុទ្រ ១ក្បាល ទំងន់ជិត៣០គីឡូ ព្រលែងចូល ក្នុងសមុទ្រធម្មជាតិ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានធ្វើការនាំយកសត្វល្មិច ឬហៅថាអណ្តើកសមុទ្រ ១ក្បាល​ ទៅព្រលែងចូលក្នុង សមុទ្រធម្មជាតិ នៅប្រជុំកោះរ៉ុង​ ក្រោយអ្នកនេសាទ ប្រគល់ជូន ដែលសត្វអណ្តើក មួយក្បាលនេះ ជាប់ម៉ងរបស់ពួកគេ​ ។

នេះជាសត្វល្មិច ឬអណ្តើកសមុទ្រ មួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ ហើយសត្វអណ្តើកមួយក្បាលនេះ មានទំងន់ ជិត៣០គីឡូ ដែលសកម្មភាពនេះ គឺជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ លើកទី១១៥ សម្រាប់ការប្រលែង សត្វសមុទ្រកម្រប្រភេទនេះ ដែលលោកឧកញ៉ាបានព្រលែង ។

ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ​ ដល់បងប្អូន អ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័សត្វល្មិច ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕

Most Popular

To Top