ព្រឹត្តិការណ៍

កងទ័ពអាកាសអាមេរិក កំណត់យកថ្ងៃទី០៦ ឧសភា ដើម្បីបាញ់បង្ហោះ យន្តហោះស៊ើបការណ៍ X-37B

បរទេស៖ កងទ័ពអាកាសអាមេរិក មានគម្រោង ចាប់ផ្តើមប្រតិបត្តិការ បាញ់បង្ហោះយន្តហោះចារកម្ម គ្មានមនុស្សបើកទី៦ ឈ្មោះ X-37B ចូលទៅក្នុងគន្លងលំហ នៅថ្ងៃទី១៦ ខែឧសភា ពីរដ្ឋផ្លរីដា ជាមួយឧបករណ៍ពិសោធន៍ជាច្រើន នេះបើយោងតាមសម្តី របស់មន្ត្រីអាមេរិកមូយរូប។

លេខាធិការកងទ័ពអាកាស លោក Barbara Barrett តាមសេចក្តីរាយការណ៍ បានធ្វើបញ្ជាក់អំពីបេសកកម្មនោះ នៅក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ ពាក់ព័ន្ធទៅនឹង កងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលចាក់ផ្សាយ ដោយសាប័នអវកាសស្ម័គ្រចិន។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នំា២០២០នេះ បានរាយការណ៍ថា លោក Barbara Barrett បានមានប្រសាសន៍ប្រាប់ថា ឧបករណ៍ពិសោធន៍ទាំងនោះ នឹងរួមមានទាំងការសិក្សា អំពីផលប៉ះពាល់ នៃការធ្វើដំណើរក្នុងលំហ ចំពោះវត្ថុផ្សេងៗនៅលើយន្តហោះនោះ និងផលប៉ះពាល់ នៃវិទ្យុសកម្មអវកាស៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top