ព្រឹត្តិការណ៍

កងទ័ពអាកាស និងកងកម្លាំងម៉ារីនអាមេរិក ធ្វើការហ្វឹកហាត់នៅជិតប្រទេសចិន ស្របពេលមានភាព តានតឹងកើនឡើង

បរទេស៖ កងកម្លាំងទ័ពអាកាស និងកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការហ្វឹកហាត់រួមគ្នា នៅក្នុងសមយុទ្ធមួយ ស្ថិតនៅក្នុងដែនសមុទ្រចិនខាងកើត និងដែនសមុទ្រចិនខាងត្បូង កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលមានភាពតានតឹង កំពុងតែកើនខ្លាំងឡើង នៅក្នុងតំបន់។

កាលពីដើមសប្ដាហ៍នេះ កងកម្លាំងទ័ពអាកាសប៉ាស៊ីហ្វិក និងកងកម្លាំងទ័ពអាកាសអាមេរិក បានប្រកាសលើបណ្ដាញសង្គមធ្វីតធ័រថា កងកម្លាំងទ័ពអាកាស បានធ្វើបេសកកម្មបណ្ដុះបណ្ដាលមួយ នៅក្នុងដែនសមុទ្រចិនខាងកើត ក្នុងដំណើរគាំទ្រដល់គោលដៅ យុទ្ធសាស្ត្រការពារជាតិនៃ ការអាចព្យាករជាយុទ្ធសាស្ត្រ និងប្រតិបត្តិការមិនអាចព្យាករទុកមុនបាន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន យោធាចិនបានបណ្ដេញនាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក ចេញពីប្រជុំកោះប៉ារ៉ាសែល នៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការបំពានចូលដែនទឹក នៅជុំវិញប្រជុំកោះនោះ ដោយគ្មានការអនុញ្ញាត ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top