ប៉េកាំង៖ ការិយាល័យហុងកុង របស់ប្រទេសចិនបានឲ្យដឹងថា ទីក្រុងហុងកុង ត្រូវតែចាត់វិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមបាតុករ ដែលពាក់អាវខ្មៅ និងវិធីសាស្រ្តនៃការបំផ្លាញទៅវិញទៅមក ដើម្បីសន្តិភាពវិលត្រឡប់មកទឹកដីវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងជាទម្រង់សំណួរ និងចម្លើយការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបាន ស្តីបន្ទោសកម្លាំងនៅពីក្រោយ ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចំពោះបញ្ហាសេដ្ឋកិច្ច – សង្គម និងនយោបាយរបស់ទីក្រុងហុងកុង ចំពេលមានជំងឺរាតត្បាតឆ្លង។
អ្នកនាំពាក្យការិយាល័យឲ្យដឹងថាហុងកុង រងផលប៉ះពាល់ដោយចៀស មិនផុតពីនិន្នាការសេដ្ឋកិច្ចអន្តរជាតិ និងបរិយាកាសបរទេស ប៉ុន្តែការពិតគ្រោះមហន្តរាយធំបំផុតរបស់ហុងកុង គឺមកពីខាងក្នុងដែលជាការតស៊ូមតិ និងសកម្មភាពរបស់កងកំលាំង ប្រដាប់អាវុធខ្មៅក្នុងការនាំមកនូវការបំផ្លិចបំផ្លាញទៅវិញទៅមក៕
ដោយ ឈូក បូរ៉ា