បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការរិះគន់ថ្កោលទោស ចំពោះប្រទេសកូរ៉េខាងត្បូង ជុំវិញរឿងសមយុទ្ធយោធានា ពេលថ្មីៗនេះ ស្របពេលដែលលោក គីម ជុងអ៊ុន បានផ្ញើសារផ្ទាល់ខ្លួនមួយ ជូនចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីចូលរួមអបអរលោក ក្នុងភាពជោគជ័យលើការគ្រប់គ្រង ទប់ស្កាត់មេរោគកូរ៉ូណា។
តំណាងយោធាកូរ៉េខាងជើងមួយរូប បាននិយាយនៅថ្ងៃសុក្រនេះថា សមយុទ្ធយោធាកូរ៉េខាងត្បូងថ្មីៗនេះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលបានទាមទារឲ្យមានប្រតិកម្មតបវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង ឈ្មោះ KCNA។
សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “សមយុទ្ធនាពេលថ្មីៗនេះ បានប្រើជាឱកាសមួយ ដែលធ្វើឲ្យយើងភ្ញាក់ខ្លួនដឹងជាថ្មីម្តងទៀត ចំពោះការពិតជាក់ស្តែង ដែលថា សត្រូវនៅតែនៅជាសត្រូវគ្រប់ពេលទាំងអស់៕
ប្រែសម្រួល៖ប៉ាង កុង


