បរទេស ៖ នៅសប្តាហ៍នេះ ប្រសិតអាមេរិក បានសម្តែង សុទិដ្ឋិនិយមថា អាមេរិកនឹងបន្តកិច្ច សហប្រតិបត្តិការ ជាមួយរុស្ស៊ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមស៊ីវិល ដ៏ឃោរឃៅ របស់ប្រទេសស៊ីរី ប៉ុន្តែបានវាយតម្លៃថា រដ្ឋាភិបាលក្រុងមូស្គូ កំពុងមានការខកចិត្ត ជាមួយប្រធានាធិបតី អាសាដ ។
លោកJames Jeffrey ជាអ្នកតំណាង របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសស៊ីរី បាននិយាយថា ប្រទេសរុស្ស៊ីប្រហែលជាមានឆន្ទៈជាង មុនបច្ចុប្បន្ននេះហើយយើង អាចឃើញច្បាស់ តាមរយៈការចង្អុលបង្ហាញមួយចំនួន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ព្រមទាំងសកម្មភាពរុស្ស៊ីផងដែរ ចំពោះបញ្ហានៅប្រទេសស៊ីរី។
គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីរួមជាមួយអ៊ីរ៉ង់ គឺជាអ្នកគាំទ្រ ចំពោះលោកអាសាដ និងរដ្ឋាភិបាលក្រុងមូស្គូផង ដាក់ពង្រាយកម្លាំង នៅស៊ីរីតាំងតែពីក្នុងឆ្នាំ ២០១៥ ដើម្បីជំរុញយុទ្ធនាការ របស់លោកដើម្បីបង្ក្រាបក្រុមឧទ្ទាម ក៏ដូចជាក្រុមជ្រុលនិយមពីក្រុមរដ្ឋអ៊ីស្លាម៕
ប្រែសម្រួល៖ស៊ុនលី

