ព្រឹត្តិការណ៍

កូរ៉េខាងជើង រិះគន់កូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធ នាពេលថ្មីៗនេះ នៅសមុទ្រលឿង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ខ្លាំងៗ លើកូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធ យោធា នៅលើផ្ទៃទឹក និងអាកាសលើសមុទ្រលឿង ដោយហៅវាថា ជាការបដិសេធទាំងស្រុង នៃកិច្ចព្រមព្រៀងកាត់បន្ថយ ភាពតានតឹងយោធាអន្តរកូរ៉េ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េខាងជើង (KCNA) អ្នកនាំពាក្យក្រសួងកងកម្លាំង ប្រដាប់អាវុធ បានប្រកាសថា សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹក និងអាកាស គឺជាកម្ពស់ នៃការប្រឈមមុខរបស់យោធា។

សមយុទ្ធរួមគ្នានាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងនៅក្នុងដែនអាកាស និងសមុទ្រនៅក្នុងតំបន់ក្តៅបំផុត នៅសមុទ្រខាងលិចនៃប្រទេសកូរ៉េ ដែលជម្លោះយោធាបានកើតឡើង រវាងកូរ៉េខាងជើង និងខាងត្បូង ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top