វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក នៅតែបន្តស្វែងរកកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ខណៈដែលគ្មានភាគីណាមួយចង់ឃើញសម្ព័ន្ធភាពនេះបានធ្លាក់ចុះនោះទេ។
លោក Clarke Cooper ឧបការីរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយយោធា បាននិយាយថាការប្រាស្រ័យទាក់ទង មិនដែលបានឈប់នោះទេ រវាងភាគីពាក់ព័ន្ធឡើយរួមមាន ប្រធានាធិបតីនៃប្រទេសទាំងពីរ អ្នកការទូតកំពូល និងអ្នកចរចាកំពូល ៗ ។
ការអត្ថាធិប្បាយរបស់លោក គឺផ្ទុយពីការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំកាលពីថ្ងៃព្រហស្បតិ៍ដែលថា ប្រទេសកូរ៉េខាងត្បូង “បានយល់ព្រមចំណាយប្រាក់ច្រើន ដល់ពួកយើង” សម្រាប់ការឈរជើង កងទ័ពអាមេរិកនៅទីនោះ៕
ដោយ ឈូក បូរ៉ា

