វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នៅមានជីវិតនៅឡើយ នេះបេីតាមការលេីកឡេីងរបស់រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បន្ទាប់ពីលោកគីម បានលេចមុខជាថ្មីនៅក្នុងវីដេអូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីសប្តាហ៍មុនបន្ទាប់ពីមានការ សន្និដ្ឋានយ៉ាងខ្លាំងថា លោកមានជំងឺធ្ងន់ធ្ងរ ឬអាចស្លាប់។
នៅពេលដែលត្រូវបានគេសួរថា តើសហរដ្ឋអាមេរិកបានបញ្ជាក់ថា តើលោកគីម នៅរស់ ឬស្លាប់នោះលោក Pompeo បានលេីកឡេីងថា “មែនហើយយើងគិតថា លោកនៅមានជីវិតនៅឡេីយ” ។
យ៉ាងណាមិញលោក Pompeo មិនបាននិយាយលម្អិតនោះទេក្រៅពីនិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរំលឹកលោកឱ្យនៅតែផ្តោត លើគោលដៅក្នុងការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា