វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀង បង់ប្រាក់ចំនួនច្រើន សម្រាប់ការឈរជើង របស់កងទ័ពអាមេរិក នៅលើឧបទ្វីបនេះ។
ការអត្ថាធិប្បាយ របស់លោក ត្រាំ ធ្វើឡើងនៅពេល ដែលប្រទេសទាំងពីរ កំពុងចរចាយ៉ាងស្វិតស្វាញ ក្នុងការបន្តកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ។ លោក ត្រាំ បានឲ្យដឹងនៅមុននេះថា លោកបានច្រានចោលការ ផ្តល់ជូនរបស់កូរ៉េខាងត្បូង ដើម្បីបង្កើនការចូលរួមចំណែកហិរញ្ញវត្ថុ របស់ខ្លួនចំនួន ១៣ ភាគរយ។
លោកបានប្រាប់អ្នកយកព័ត៌មាន អំឡុងកិច្ចប្រជុំនៅសេតវិមាន ជាមួយអភិបាលរដ្ឋតិចសាស់លោក Greg Abbott ថា“ កូរ៉េខាងត្បូង បានយល់ព្រមចំណាយ ប្រាក់ច្រើនដល់ពួកយើង ដែលយើងកោតសរសើរយ៉ាងខ្លាំង” ៕
ដោយ ឈូក បូរ៉ា