ប្រវត្តិសាស្ត្រ: នៅថ្ងៃទី១៤ ខែឧសភា កាលពីក្នុងឆ្នាំ១៩៩៩ ប្រធានាធិបតីប៊ីលគ្លីនតុន បានធ្វើការប្រកាសសុំទោស ជាសាធារណៈ និងដោយផ្ទាល់ ចំពោះប្រធានាធិបតីចិន លោកជៀង ហ្ស៊ីមីន តាមទូរស័ព្ទ ដោយសារតែអាមេរិក បានធ្វើការទម្លាក់គ្រាប់បែក ដោយចៃដន្យ របស់អង្គការណាតូ ទៅលើស្ថានទូតចិន ក្នុងទីក្រុង Belgrand នៃប្រទេសយូហ្គោស្លាវី ដែលបានធ្វើឡើង កាលពីប្រាំមួយថ្ងៃមុន ។
លោកគ្លីនតុន បានហៅការទម្លាក់ គ្រាប់បែក បែបនេះ ជាព្រឹត្តិការណ៍ដ៏សោកសៅ និងសោកនាដកម្ម ហើយបានទទូចថា វាមិនមែនជាការចេតនា ផ្ទុយទៅនឹងអ្វី ដែលមន្ត្រីចិន បានអះអាងនោះឡើយ។ នៅពេលនោះកងកម្លាំង អាមេរិក គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់យូអិន ដើម្បីជួយបញ្ចប់សង្គ្រាម ឈ្លានពានបង្ហូរឈាម នៅយូហ្គោស្លាវីតែប៉ុណ្ណោះ នេះបើតាមការអះអាងបន្ថែម របស់ប្រធានាធិបតីអាមេរិករូបនេះ ។
ក្នុងព្រឹត្តិការណ៍ទំលាក់គ្រាប់បែក លើកនោះមនុស្សបីនាក់ ត្រូវបានសម្លាប់ហើយ ២០នាក់ផ្សេងទៀត បានរងរបួស ។ ការទម្លាក់គ្រាប់បែក បានញុះញង់ឱ្យ មានការតវ៉ា នៅស្ថានទូតអាមេរិក និងស្ថានទូតអង់គ្លេស នៅក្នុងប្រទេសចិន និងបានទាំងមានការគំរាមកំហែង រយៈពេលខ្លី ពីការធ្វើឱ្យមានការពិភាក្សា ជាបន្ទាន់រវាងអាមេរិកនិងចិន ទាក់ទងនឹងការរីករាលដាលអាវុធ សម្រាប់សន្តិសុខអន្តរជាតិ និងសិទ្ធិមនុស្សទៀតផង។
អ្វីដែលគួរឲ្យចាប់ អារម្មណ៍បន្ថែមទៀតនោះ គឺថាលោកគ្លីនតុន ធ្លាប់បានព្យាយាមចេញលិខិត សុំទោសជាសាធារណៈ ដល់ជនជាតិចិន តាំងតែពីថ្ងៃទី១០ ខែឧសភា ប៉ុន្តែមិនអាចទាក់ទង លោកជៀង ផ្ទាល់ដោយទូរស័ព្ទ បានហើយក៏អូសបន្លាយ រហូតដល់ថ្ងៃទី១៤ខែឧសភា៕
ប្រែសម្រួល:ស៊ុនលី