បរទេស៖ ករណីថ្មីនៃវីរុសកូរ៉ូណា ដែលបានកើតឡើងដំបូង នៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កំពុងត្រូវបានគេរាយការណ៍ ពីការឆ្លងជារៀងរាល់ថ្ងៃ នៅជុំវិញពិភពលោក ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៦៩.០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ខណៈពេលដែលការឆ្លងចំនួន ៣.៧ លាននាក់ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសនិងដែនដីចំនួន ១៨៧ នៅលើពិភពលោក ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺជាង ១,៣ លាននាក់បានជាសះស្បើយផងដែរ។
សូមជម្រាបថា ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានឆ្លងចំនួន ១.២៥៦.៩៧២ ករណី និងស្លាប់ចំនួន ៧៥.៦៧០ នាក់, នៅប្រទេសអេស្ប៉ាញឆ្លង ២២១.៤៤៧ ករណី, ស្លាប់ ២៦.០៧០ នាក់, ប្រទេសអ៊ីតាលី ឆ្លង ២១៥.៨៥៨ ករណី, មនុស្សស្លាប់ ២៩.៩៥៨ នាក់, ចក្រភពអង់គ្លេស ឆ្លង ២០៧.៩៧៧ ករណី, ស្លាប់ ៣០.៦៨៩ នាក់, ប្រទេសបារាំង ឆ្លង១៧៤.៩១៨ ករណី និងស្លាប់ ២៥.៩៩០ នាក់, ប្រទេស អាល្លឺម៉ង់ ឆ្លង ១៦៩.៤៣០ ករណី, ស្លាប់ ៧.៣៩២ នាក់, ប្រទេសរុស្ស៊ី ឆ្លង ១៧៧.៩២៩ ករណី, ស្លាប់ ១,៦២៥ នាក់, ប្រទេស តួកគី ឆ្លង ១៣៣.៧២១ ករណី, ស្លាប់ ៣.៦៤១ នាក់, ប្រទេស ប្រេស៊ីល ឆ្លង ១៣៥.៧៧៣ ករណី, ស្លាប់ ៩.១៩០ នាក់, ប្រទេស អ៊ីរ៉ង់ ឆ្លង ១០៣.១៣៥ ករណី, ស្លាប់ ៦.៤៨៦ នាក់, ប្រទេសចិន ឆ្លង ៨៣.៩៧៦ ករណី, ស្លាប់ ៤.៦៣៧ នាក់, ប្រទេស កាណាដា ឆ្លង ៦៦,២០ ករណី និងមានមនុស្សស្លាប់ចំនួន ៤.៥៤១ នាក់, ប្រទេស បែលហ្សិក ឆ្លង ៥១ ៤២០ ករណី, ស្លាប់ ៨.៤១៥ នាក់ និងនៅប្រទេសប៉េរូ មានអ្នកឆ្លង ៥៨.៥២៦ ករណី និងស្លាប់ ១,៦២៧ នាក់៕
ប្រែសម្រួលៈ ណៃ តុលា