បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសេ្តច នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ និងបានអះអាងបញ្ជាក់ ពីភាពជាដៃគូ ការពារជាតិដ៏រឹងមាំ រវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត ស្របពេលមានភាពតានតឹង ជុំវិញទិន្នផលប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
មេដឹកនាំទាំងពីរ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ក្រោយមានព័ត៌មានថា សហរដ្ឋអាមេរិកបានគ្រោង ដកប្រព័ន្ធប្រឆាំងមីស៊ីល Patriot ចំនួនពីរគ្រឿង ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រព័ន្ធការពារមួយប្រឆំាង នឹងប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីខែមុន បានធ្វើការងារបញ្ចុះបញ្ចូលឲ្យប្រទេសអារ៉ាប៊ីសាអូឌីត កាត់បន្ថយទិន្នផលប្រេង បន្ទាប់ពីកំណើនក្នុងផលិតកម្ម ក្នុងអំឡុងដំណាក់កាលដំបូង ការរាតត្បាតមេរោគកូរ៉ូណា បានដាក់សម្ពាធធ្ងនធ្ងរ លើក្រុមហ៊ុនផលិតប្រេងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង


