ព្រឹត្តិការណ៍

កូរ៉េខាងត្បូង ទំនងជាមិនចង់បន្ដ កិច្ចចរចាតម្លៃការពារជាតិ ជាមួយអាមេរិក

សេអ៊ូល៖ ប្រភពពីការទូត បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្មានកន្លែងសម្រាប់ភាព បត់បែនបន្ថែមនៅក្នុងកិច្ចពិភាក្សា ស្តីពីការចែករំលែក តម្លៃការពារជាតិ ដែលជាប់គាំងនោះទេ ដោយបន្តការអំពាវនាវ របស់ទីក្រុងសេអ៊ូល ឲ្យក្រុងវ៉ាស៊ីនតោនយល់ ព្រមលើកិច្ចព្រមព្រៀង ដែលសមហេតុផលមួយ ។

ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តី រដ្ឋបាលជាន់ខ្ពស់លោក ត្រាំ បានអះអាងកាលពីថ្ងៃ ព្រហស្បតិ៍សហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូងបង់លុយ ១,៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពោល គឺកើនឡើងប្រមាណ ៥០ ភាគរយពីឆ្នាំមុន សម្រាប់ការឈរជើង របស់កងទ័ពអាមេរិក ដែលមានកម្លាំង ២៨.៥០០ នាក់។

ប្រភពបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅពេលសួរថាតើក្រុងសេអ៊ូល មានកន្លែងណាដែលអាចបត់បែន បានហួសពីការផ្តល់ជូនចុងក្រោយ នៃការកើនឡើង ១៣ ភាគរយនៃកិច្ចព្រមព្រៀង ចែករំលែកចំណាយដែរឬទេ? ដែលពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងវិធានការ SMA៕
ដោយ ឈូក បូរ៉ា

Most Popular

To Top