ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីបារាំង៖ ចាប់ផ្តើមបើកទ្វារ ប្រទេសវិញពីថ្ងៃទី១១ ខែឧសភា

ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី៨ខែឧសភានេះបានឥ្យដឹងថា ប្រទេសបារាំងបានប្រកាសហើយថា នឹងដកបម្រាមធ្វើដំណើរទាំងអស់ចេញ ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយប៉ុន្តែដោយបន្តិចម្តងៗ ដែលទាមទារពេលវេលាយ៉ាងហោច ណាស់ ជាច្រើនសប្តាហ៍។

ការប្រកាសដែលត្រូវបានធ្វើឡើងផ្ទាល់ ដោយលោកនាយករដ្ឋមន្ត្រីបារាំង Edouard Phillipe ។លោកបានបញ្ជាក់ទៀតថាតាមរយៈតួលេខប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញថាបារាំងអាចចាប់ផ្តើមដកបម្រាមទាំងអស់ បន្តិចម្តងៗបានគឺចាប់ផ្តើមពីថ្ងៃទី១១ ខែឧសភានេះ។

នៅក្នុងសន្និសីទកាសែត ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល ក្រសួងដឹកជញ្ជូនក្រសួងពលកម្មកិច្ចការផ្ទៃក្នុង និងក្រសួងអប់រំផងលោក Phillip បានបន្ថែមទៀតថាការដកខ្លួនចេញពីការបិទទ្វារ នឹងមានលក្ខណៈប្លែកនិងខុសគ្នាទៅតាមតំបន់នានា នៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top