ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេស រុស្ស៊ី បានប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃជ័យជម្នះសូវៀត ប្រឆាំងនឹងក្រុមណាហ្ស៊ី (Nazis) នៅក្នុងសង្គ្រាមលោកលើកទី២ ស្របពេលខ្លួនកំពុងតែប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងខ្លាំងជំងឺកូវីដ១៩ ។
រុស្ស៊ី បានបង្ហាញអំពីអត្តសញ្ញាណ ក្នុងក្បួនព្យុហយាត្រា របស់កងទ័ពជើងគោក និងឧបករណ៍យោធានៅទីលាន Red Square និងមានព្រឹត្តិការណ៍ធំៗ ជាច្រើនទៀតនៅក្នុងឆ្នាំនេះ គិតចាប់តំាងពីឆ្នាំ១៩៩៥ នៅពេលដែលប្រកាសយកថ្ងៃទី៩ ឧសភា ជាថ្ងៃឈប់សម្រាក ។
ក្នុងពិធីដ៏ធំនេះដែរ គេឃើញលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននាំយកកម្រងផ្កាដាក់ នៅថ្នូរក្រុមយោធាដែលពលីជីវិត នៅជាយក្រុង គ្រឹមឡាំង និងបានគូសបញ្ជាក់នៅលើ កញ្ចក់ទូរទស្សន៍ដល់ជនរួមជាតិ ដើម្បីអបអរសាទរដល់យុទ្ធជន និងពលរដ្ឋ ទំាងអស់នៅថ្ងៃទទួលជ័យជម្នះ ដ៏អស្ចារ្យនៃខួបលើកទី៧៥ឆ្នាំ ។
រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ ១៩៨.៦៧៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា




