សេអ៊ូល៖ ក្រុមអ្នកជំនាញម្នាក់ បានលើកឡើងថា ពាក្យចចាមអារាមដែលគ្មានការគាំទ្រ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលប៉ាន់ស្មានអំពីប្រទេស កូរ៉េខាងជើង អាចបង្កឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមករវាងកូរ៉េទាំងពីរ និងបង្កើតភាពមិនចុះសម្រុង នៅក្នុងទំនាក់ទំនងអន្តរកូរ៉េ ។
លោក Kim Dong-yeop សាស្ត្រាចារ្យស្រាវជ្រាវ នៅវិទ្យាស្ថានសិក្សាចុងបូព៌ា នៃសាកលវិទ្យាល័យ Kyungnam ក៏បានអំពាវនាវឱ្យមានការខិតខំបន្ថែមទៀត ដើម្បីបង្កើតព័ត៌មានដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តអំពីកូរ៉េខាងជើង ដើម្បីចៀសវាងភាពវឹកវរដែលពិភពលោកបានជួបប្រទះរហូតមកដល់ពេលថ្មីៗនេះ ទៅលើរបាយការណ៍ ដែលមិនបានបញ្ជាក់អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន។
របាយការណ៍បានព្យាករណ៍ពីផ្លាស់ប្តូរសុខភាពរបស់លោកគីម បន្ទាប់ពីលោកបានបរាជ័យក្នុងការបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយកាលពីខែមុន។
ទូរទស្សន៍ស៊ីអិនអិន បានរាយការណ៍ថា លោកគីមអាច ស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនផ្សេងទៀត បាននិយាយថា គាត់ត្រូវបានគេជឿជាក់ថា កំពុងសន្លប់ឬស្លាប់រួចទៅហើយ៕
ដោយ ឈូក បូរ៉ា