តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាល កំពុងស្វែងរកការដកបម្រាម ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅក្នុង “តំបន់ជាច្រើនក្នុងចំណោមខេត្តចំនួន៣៤” ដែលមិនសូវរងគ្រោះខ្លាំងដោយការឆ្លងវីរុសកូរ៉ូណា នៅមុនពេលនៅទូទាំងប្រទេស អស់សុពលភាពនៅត្រឹមថ្ងៃទី៣១ ខែឧសភា ។
លោក Nishimura ថ្លែងនៅក្នុងការសួរដេញដោល នៅលើប្រព័ន្ធផ្សព្វផ្សាយ សាធារណៈ NHKថា “ការដកចេញនូវបម្រាមដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅក្នុងតំបន់ជាច្រើន ក្នុងចំណោមខេត្ត៣៤ ដែលមិនរាប់បញ្ចូលទាំងការ ប្រុងប្រយ័ត្នពិសេស ហាក់ដូចជាបានបង្ហាញឲ្យឃើញថា ខេត្តជាច្រើនត្រូវបានមើលឃើញថា មិនសូវមានការឆ្លងជំងឺប៉ុន្មានទេ” ។
ប្រទេសជប៉ុន បានបន្លាយពេលដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ននៅ ទូទាំងប្រទេសរបស់ខ្លួន កាលពីសប្តាហ៍មុនដែលនឹងត្រូវបញ្ចប់នៅចុងខែឧសភា ប៉ុន្តែបានថ្លែងថា ជប៉ុន នឹងពិចារណាទៅលើស្ថានភាព នៅក្នុងកិច្ចប្រជុំអន្តរាមន៍ ទៅលើវីរុសកូរ៉ូណា នៅថ្ងៃទី១៤ ខែឧសភា ខាងមុខ ហើយអាចនឹងដកចេញបម្រាមខេត្តមួយចំនួន ។
ប្រព័ន្ធផ្សព្វផ្សាយ NHK បានឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណា មានប្រមាណ១៥៥.៧៧៧នាក់ និងមានអ្នកស្លាប់ចំនួន៦២៤នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា