ព្រឹត្តិការណ៍

ក្រុមហ៊ុន Clearview AI ៖ ខ្លួននឹងឈប់ផ្តល់ អង្គភាពឯកជន ជាមួយនឹងបច្ចេកវិទ្យារបស់ខ្លួន

Illinois ៖ ក្រុមហ៊ុនទទួលស្គាល់ផ្ទៃមុខ ដ៏ចម្រូងចម្រាស Clearview AI និយាយថា ខ្លួននឹងឈប់លក់បច្ចេកវិទ្យា ទៅឲ្យក្រុមហ៊ុនឯកជន បន្ទាប់ពីមានការខឹងសម្បាយ៉ាងខ្លាំង និងបណ្តឹងតវ៉ាគ្រប់សកម្មភាពបែបនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមឯកសារច្បាប់ ដែលបានរាយការណ៍ដំបូង ដោយ Buzzfeedថា ក្រុមហ៊ុនកំពុងបញ្ចប់កិច្ចសន្យា មិនទាក់ទងនឹងរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបណ្តឹងចំណាត់ថ្នាក់ និងការត្រួតពិនិត្យពីនិយតករ។ ឯកសាររបស់តុលាការបង្ហាញថា Clearview កំពុងចៀសវាងការធ្វើប្រតិបត្តិការ ជាមួយអតិថិជន មិនមែនរដ្ឋាភិបាលគ្រប់ទីកន្លែង។

ក្រុមហ៊ុនបាននិយាយ នៅក្នុងការដាក់ឯកសារថា Clearview កំពុងលុបចោលគណនី របស់អតិថិជនគ្រប់រូប ដែលមិនមានជាប់ទាក់ទង នឹងការអនុវត្តច្បាប់ សហព័ន្ធរដ្ឋាភិបាលរដ្ឋ ការិយាល័យ ឬទីភ្នាក់ងារក្នុងតំបន់នានា។ Buzzfeed បានរាយការណ៍ថា បណ្តឹងដែលឯកសារដើម ទាក់ទងនឹងក្រុមហ៊ុន ប្រើប្រាស់ទិន្នន័យជីវមាត្រ កំពុងស្ថិតនៅក្នុងតុលាការ សហព័ន្ធរដ្ឋ Illinois ។

ឯកសារទាំងនោះ ក៏បានបង្ហាញផងដែរថា ក្រុមហ៊ុន Clearview នឹងបញ្ឈប់កិច្ចសន្យារបស់ខ្លួន ជាមួយអង្គភាពទាំងអស់ នៅក្នុងរដ្ឋIllinois ដែលជាផ្នែកមួយនៃបណ្តឹង៕ ដោយ៖លី ភីលីព

Most Popular

To Top