អាមេរិក៖ ក្រុមហ៊ុន Zoom បានទិញយក ក្រុមហ៊ុនសន្តិសុខ និងអ៊ិនគ្រីបមួយមាន ឈ្មោះថា Keybase ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសន្តិសុខ លេចធ្លោរបស់ខ្លួន និងនាំមកនូវជំនាញដល់វេទិកា ដែលមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
Keybase នឹងជួយដល់វេទិកាឃ្លីបវីដេអូ អនុវត្តការអ៊ិនគ្រីបដល់ចុង ត្រូវបានរចនាឡើង ដើម្បីការពារទិន្នន័យ និងភាពឯកជន របស់អ្នកប្រើប្រាស់។ ចំណែក Zoom នូវវិធានការណ៍សុវត្ថិភាព នាពេលបច្ចុប្បន្ន បន្ទាប់ពីក្រុមហ៊ុននេះ អះអាងថា មិនត្រឹមត្រូវសេវាកម្មរបស់ខ្លួន បានប្រើការអ៊ិនគ្រីបពេញលេញ។
ព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀងរួមទាំងតម្លៃទិញ មិនបានត្រូវបានបង្ហាញ ជាសាធារណៈទេ។ សារព័ត៌មាន CNBC បានរាយការណ៍ថា ព័ត៌មានដែលបានអ៊ិនគ្រីប នឹងមិនត្រូវបានរក្សាទុក នៅលើម៉ាស៊ីនមេរបស់ក្រុមហ៊ុន Zoom ទេ ហើយប្រព័ន្ធរឹងមាំថ្មី នឹងរារាំងអ្នកចូលរួម ក្នុងការហៅចូលតាមទូរស័ព្ទ និងបិទកំណត់ត្រា នៃការហៅតាម Cloud នៅពេលការអ៊ីនគ្រីបបញ្ចប់៕ ដោយ៖លី ភីលីព

