ឥណ្ឌា ៖ ការកើនឡើងកម្តៅ ពិភពលោកអាចបង្កឲ្យមហាសមុទ្រ ឥណ្ឌាសដូចសម័យបុរាណ El Niño ធ្វើឲ្យអាកាសធាតុដ៏អាក្រក់ ដែលនឹងបង្កឲ្យមាន ទឹកជំនន់បំផ្លិចបំផ្លាញ ព្យុះ និងគ្រោះរាំងស្ងួតនៅជុំវិញ ពិភពលោកត្រឹមឆ្នាំ២១០០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
El Niño គឺជាឈ្មោះ នៃបាតុភូតអាកាសធាតុ ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក ដែលផ្លាស់ប្តូរ ទៅមកជាទៀងទាត់រៀងរាល់ ២ ទៅ ៧ ឆ្នាំម្តង ហើយបង្កការរំខានដល់ សីតុណ្ហភាពខ្យល់ និងទឹកភ្លៀង ។ ប៉ុន្តែថ្មីមួយនៅមហាសមុទ្រ ឥណ្ឌាអាចមានផលវិបាកដ៏សាហាវ ។
អ្នកវិទ្យាសាស្ត្រធ្វើការព្រមានយ៉ាងខ្លាំង បន្ទាប់ពីការធ្វើពិសោធកុំព្យូទ័របានបង្ហាញថា បាតុភូតនេះអាច នឹងកើតឡើងនៅឆ្នាំ ២១០០ ប៉ុន្តែប្រសិនបើនិន្នាការក្តៅ នៅតែបន្តវាអាច នឹងកើតឡើងនៅដើមឆ្នាំ ២០៥០ ។
ម៉ូដែលអាកាសធាតុ បានបង្កើតនូវការពិសោធ នូវការផ្លាស់ប្តូរអាកាសធាតុ នឹងកើតឡើងក្នុងអំឡុងពាក់ កណ្តាលសតវត្សរ៍ទី ២ ប្រសិនបើមនុស្សមិនកាត់ បន្ថយការបំភាយផ្ទះកញ្ចក់។
បន្ទាប់ពីបន្ថែមនិន្នាការ នៃការកើនឡើងកម្តៅពិភពលោក ការវិភាគបានបង្ហាញពី ការប្រែប្រួលយ៉ាងខ្លាំង នូវសីតុណ្ហភាពផ្ទៃមហាសមុទ្រឥណ្ឌា ស្រដៀងនឹងអ្វី ដែលបានកើតឡើងកាលពី ២០,០០០ ឆ្នាំមុន ៕
ដោយ៖លី ភីលីព


