បរទេស៖ គណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានរាយការណ៍ ករណីមេរោគកូរ៉ូណា ដែលបញ្ជាក់ថ្មីចំនួន១៤ករណី នៅថ្ងៃទី០៩ ខែឧសភា ហើយនោះជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយរួមមានករណីដំបូង សម្រាប់រយៈពេលជាងមួយខែ នៅក្នុងទីក្រុងវូហាន ជាទីផ្ទុះឆ្លងមេរោគនេះ ដំបូងគេបង្អស់។
ស្របពេលដែលប្រទេសចិន បានប្រកាសជាផ្លូវការថា គ្រប់តំបន់ទាំងអស់ ក្នុងប្រទេសមានហានិភ័យទាប កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននោះ ករណីថ្មី យោងតាមទិន្នន័យចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បង្ហាញឲ្យឃើញការកើនឡើង ពីករណីតែមួយគត់ ដែលត្រូវគេរាយការណ៍ កាលពីមួយថ្ងៃមុន។
គួរបញ្ជាក់ថា យោងតាមគណៈកម្មាធិការ សុខភាពជាតិចិន បានឲ្យដឹងថា ចំនួនករណីវីរុសកូរ៉ូណា ដែលបានបញ្ជាក់សរុប បានកើនឡើងដល់ ចំនួន៨២.៩០១ករណី នៅចិនដីគោក គិតត្រឹមថ្ងៃទី០៩ ខែឧសភា ស្របពេលដែលចំនួនស្លាប់ សរុបបណ្ដាលពីវីរុសនេះ នៅត្រឹមចំនួន៤.៦៣៣ដដែល៕ ប្រែសម្រួល៖ប៉ាង កុង