បរទេស៖ នៅថ្ងៃនេះ មានការបង្ហាញពីតួលេខជាផ្លូវការមួយ ដែលអាចឲ្យយើងឃើញថាទំហំ វិនិយោគដោយផ្ទាល់របស់ចិន នៅក្នុងប្រទេស បានធ្លាក់ចុះកាលពីឆ្នាំមុនមក និងមានកម្រិតទាបបំផុត មិនធ្លាប់មាន តាំងតែពីគ្រាវិបត្តិសេដ្ឋកិច្ចធំបំផុត ចុងក្រោយរបស់ពិភពលោក។
ការធ្លាក់ចុះ នៃការវិនិយោគរបស់ទីក្រុងប៉េកាំង នៅសហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងពីភាពតានតឹងរវាងប្រទេស ដែលជាមហាអំណាច សេដ្ឋកិច្ចធំបំផុតទាំងពីរ របស់ពិភពលោកនិងការរឹតត្បិត របស់រដ្ឋាភិបាលចិន ទៅលើការវិនិយោគ ក្រៅប្រទេសផងដែរ។
របាយការណ៍ ដែលបានចេញនៅថ្ងៃចន្ទនេះ ពីសំណាក់គណៈកម្មាធិការជាតិ សម្រាប់ទំនាក់ទំនងអាមេរិក ចិន និងក្រុមហ៊ុនប្រឹក្សា Rhodium Group បានរកឃើញថា ការវិនិយោគដោយផ្ទាល់របស់ចិន នៅអាមេរិកបានធ្លាក់ចុះពី ៥,៤ ពាន់ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ មកត្រឹម ៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំមានវិបត្តិឆ្នាំ ២០០៩ ។
ក្នុងនោះការវិនិយោគផ្ទាល់ រួមបញ្ចូលទាំ ការវិនិយោគនៅក្នុងសំភារៈការិយាល័យ និងក៏ដូចជារោងចក្រនានា ប៉ុន្តែវាមិនមែនត្រូវរាប់បញ្ចូល ទាំងការវិនិយោគហិរញ្ញវត្ថុដូចជា ការទិញភាគហ៊ុន និងប័ណ្ណភាគហ៊ុនទេ៕


