តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា ក្រុមនាវឹករបស់អ៊ីរ៉ង់ ចំនួន១៩នាក់ បានបាត់បង់ជីវិត បន្ទាប់ពីជួប ឧប្បត្តិហេតុមួយ នៅលើទូកKonarak របស់យោធាអ៊ីរ៉ង់ នៅដែនទឹកជិតកំពង់ផែ Jask ស្ថិតក្នុង ដែនសមុទ្រអូម៉ង់ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ឲ្យដឹង នៅថ្ងៃចន្ទនេះ ។
គ្រោះថ្នាក់បានកើតឡើង ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា ជើងទឹក កាលពីល្ងាចថ្ងៃអាទិត្យ ។ អ្នកផ្សេងទៀត ចំនួន១៥នាក់ បានរងរបួស ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ទូក Konarak បានបុកច្រាំងកំពង់ផែ ហើយស្ថិតក្នុងការស៊ើប អង្កេតបច្ចេកទេស ។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានចេញ ដោយយោធាបាឲ្យដឹងថា ឧប្បត្តិហេតុស្ថិតក្នុងការស៊ើបអង្កេត និងបរិយាយលម្អិតនៅពេល ក្រោយ នឹងប្រកាសឲ្យដឹងនៅពេលដ៏ខ្លីខាងមុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
