នារដូវក្តៅ ក្នុងឆ្នាំ១៨៩៧ ភាពតានតឹង នៅក្នុងតំបន់មួយ នៃប្រទេសឥណ្ឌា បានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលដែលកងទព័ របស់អាណានិគមអង់គ្លេស ដែលទើបនឹងរួចដៃ ក្នុងការកំចាត់ ក្រុមបះបោរPashtun Tribe នៅក្នុងតំបន់Malakandn តាំងពីដើមខែសីហា។
សង្គ្រាមរវាងក្រុមបះបោរផង និងតាមព្រំដែនផង បានធ្វើឲ្យប្រទេសឥណ្ឌា ស្ថិតនៅក្នុងស្ថានភាព អស្ថេរភាពយ៉ាងខ្លាំង ។ ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រ ដែលបាននិយាយថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៨៩៧ ទាហាន របស់ឥណ្ឌាប្រមាណ២១នាក់ បានដែលកំពុងឈរជើង នៅក្នុងទីតាំងមួយ ដែលជាកន្លែងតែមួយគត់ សម្រាប់ការធ្វើទំនាក់ទំនងគ្នា រវាងក្រុមកងទ័ព ជំនួយ ប៉ុន្តែក្រោយមកទាហាន របស់អាហ្គានីស្ថាន ដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារ ទៅលើតំបន់នេះ ដោយប្រើប្រាស់ទាហាន ប្រមាណជា១០០០០នាក់។
ការវាយប្រយុទ្ធគ្នា បានធ្វើឡើងអស់ រយះពេលខ្លីប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ក៏ដោយក៏ទាហានទាំង២១នាក់នោះ នៅតែបន្តធ្វើការតបតរហូត ដល់បាត់បង់ជីវិតគ្រប់គ្នា ។ ការប្រយុទ្ធដ៏អស្ចារ្យមួយនេះ ត្រូវបានគេគ្រប់គ្នា ក្រោយមកបានហៅថា ជាសមរភូមិប្រយុទ្ធឈរជើង ចុងក្រោយដ៏មហិមាបំផុត ក្នុងប្រវតិ្តសាស្ត្រ៕
ប្រែសម្រួល:ស៊ុនលី