ឡុងដ៌៖ នាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ កាលពីថ្ងៃអាទិត្យ ដើម្បីបន្ធូរបន្ថយការ រឹតបន្តឹងជាបណ្តើរៗ នៅខែកក្កដា ដោយសារតែឥទ្ធិពល នៃជំងឺរាតត្បាតកូវីដ-១៩ បានថយចុះល្អប្រសើរហើយ។
លោក ចន សុ ន បានបង្ហាញពីរបៀប ដែលសង្គមអាចត្រូវបាន បើកដំណើរការឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីរក្សាអត្រា នៃការឆ្លងជាពិសេសនៅក្នុងគេហដ្ឋាន និងមន្ទីរពេទ្យ ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ប្រទេសជាតិ លោកបាននិយាយសំដៅដល់ជំងឺនេះថា ចក្រភពអង់គ្លេសបានឆ្លង កាត់កំពូលភ្នំដំបូងហើយ ប៉ុន្តែវាកំពុងតែចុះពីលើភ្នំ ដែលជាញឹកញាប់មានគ្រោះថ្នាក់ជាង ។
លោក នាយករដ្ឋមន្រ្ដី ចនសុ ន ដែ លត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យមួយ រយៈបន្ទាប់ពីឆ្លងវីរុសកូវីដ-១៩នោះបានបន្ថែមថា“ យើងនឹងត្រឡប់មកវិញ ពីជំងឺដ៏សាហាវនេះ” ៕
ដោយ ឈូក បូរ៉ា