ព្រឹត្តិការណ៍

លោក Elon Musk ៖ លោកត្រៀមខ្លួន រួចរាល់ សម្រាប់ការចាប់ខ្លួន នៅពេលលោកបើក រោងចក្រ កាលីហ្វ័រញ៉ា ប្រឆាំងនឹង សណ្តាប់ធ្នាប់ក្នុងតំបន់

សេនហ្វ្រេនស៊ីស្កូ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បាននិយាយថា ផលិតកម្មកំពុងបន្ត នៅរោងចក្រផលិតរថយន្ត របស់ក្រុមហ៊ុន នៅរដ្ឋកាលីហ្វ័រញ៉ា ហើយក៏មានការស្នើសុំ ឲ្យចាប់ខ្លួនលោកតែម្នាក់គត់ នៅពេលលោកប្រឆាំង នឹងមន្រ្តីមូលដ្ឋាន ដោយនិយាយថា រោងចក្រនេះគួរ តែនៅបិទ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការវាយលុកនេះ កើតឡើងនៅពេលដែលរដ្ឋ និងទីក្រុងនានានៅជុំវិញ សហរដ្ឋអាមេរិកកំពុងពិសោធន៍វិធី ដើម្បីបើកដំណើរការសេដ្ឋកិច្ច របស់ពួកគេឡើងវិញ ដោយសុវត្ថិភាព បន្ទាប់ពីការផ្ទុះឡើងនៃវីរុស កូរ៉ូណា បានបិទអាជីវកម្ម និងបង្ខំឲ្យជនជាតិអាមេរិក រាប់សិបលាននាក់ បាត់បង់ការងារ ។

លោក Musk កាលពីចុងសប្តាហ៍ បានគំរាមចាកចេញពី រដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋ Texas ឬ Nevada ជុំវិញការប្រយុទ្ធ ។ ការផ្លាស់ប្តូររបស់លោក បានបង្ហាញពីការប្រកួត ប្រជែង សម្រាប់ការងារ និងបានបញ្ឆេះការប្រញាប់ប្រញាល់ ព្រោះរដ្ឋបានបើកសេដ្ឋកិច្ចរបស់ពួកគេឡើងវិញឲ្យបានលឿនដើម្បីឆ្លើយតបនឹងការលើកទឹកចិត្តពីលោក ប្រធានាធិបតី អាមេរិក Donald Trump នៅក្នុងអ៊ីម៉ែល របស់ក្រុមហ៊ុន Tesla ដោយបានយោង ទៅលើបទបញ្ជាមួយ នៅថ្ងៃព្រហស្បតិ៍ ដោយអភិបាលរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឲ្យក្រុមហ៊ុនផលិត បន្តប្រតិបត្តិការឡើងវិញ ហើយបាននិយាយថា និយោជិក ដែលត្រូវបានគេដណ្តើម យកពីមុនបានវិល ត្រឡប់ទៅរកការងារធម្មតាវិញ ៕
ដោយ៖លី ភីលីព

Most Popular

To Top