សេអ៊ូល ៖ កាសែតផ្លូវការ របស់កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃភាពខ្លួនទីពឹងខ្លួន ដោយអះអាងថា កម្លាំងអរិភាពកំពុង ពុះពារព្យាយាម ធ្វើឱ្យប្រទេស កុម្មុយនិស្តធ្លាក់ចុះ ដើម្បីដណ្តើមសេដ្ឋកិច្ច ។
ប្រទេសកូរ៉េ ខាងជើង បានអំពាវនាវម្តង ហើយម្តងទៀត ឱ្យមានការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យជាច្រើន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ខណៈដែលខ្លួនកំពុងជំរុញ ឱ្យមានការប្រយុទ្ធប្រឆាំង នឹងការដាក់ទណ្ឌកម្មជាយូរ មកហើយចំពេលមានភាព ជាប់គាំងនៅក្នុងកិច្ច ពិភាក្សានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។
កាសែត Rodong Sinmun ដែលជាសរីរាង្គ របស់គណបក្សកាន់អំណាចខាងជើង បានចុះផ្សាយថា “ កម្លាំងអរិភាពកំពុងប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីដណ្តើមយក សេដ្ឋកិច្ចយើង” ។ ឧបាយកល របស់ពួកគេមានគោលបំណង រារាំងការដង្ហែក្បួន របស់យើងឆ្ពោះទៅរកអំណាច សង្គមនិយមដោយធ្វើ ឱ្យការលំបាកផ្នែក សេដ្ឋកិច្ចកាន់តែ ស៊ីជម្រៅហើយ ការភ័ន្តច្រឡំផ្ទៃក្នុង នឹងនៅតែបន្តកើតមាន ៕
ដោយ ឈូក បូរ៉ា