ព្រឹត្តិការណ៍

បុគ្គលិកសេតវិមាន ត្រូវបញ្ជា ឱ្យពាក់ម៉ាស ទាំងអស់គ្នា

បរទេស៖ បុគ្គលិកសេតវិមាន ត្រូវបានគេបញ្ជា ឱ្យពាក់ម៉ាស នៅពេលចូល West Wing បន្ទាប់ពីជំនួយការពីរនាក់ ត្រូវបានគេធ្វើតេស្ត រកឃើញថា មានផ្ទុកវីរុសនេះ។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ការិយាល័យបុគ្គលិក នៃសេតវិមាន បាននិយាយថា បុគ្គលិកត្រូវតែបិទមុខ គ្រប់ពេលលើកលែង តែពេលអង្គុយនៅតុ របស់ពួកគេ ដែលជាគម្លាតសង្គមឆ្ងាយ ពីមិត្តរួមការងារ។

ការណែនាំនេះកើតឡើង បន្ទាប់ពីជំនួយការ របស់លោកអនុប្រធានាធិបតី Mike Pence និងឥស្សរជន សម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ខ្លួនឈឺ ។ លោក ត្រាំ បាននិយាយថា លោកទាមទារគោលការណ៍នេះ (ពាក់ម៉ាស) ។

ដោយបង្ហាញខ្លួន ដោយគ្មានរបាំងនៅក្នុង Rose Garden សម្រាប់ការធ្វើសន្និសិទកាសែត នៅថ្ងៃច័ន្ទ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបានអះអាងថា គាត់មិនចាំបាច់ធ្វើតាមការ ណែនាំនោះទេព្រោះគាត់បានរក្សា “គម្លាតឆ្ងាយពីមនុស្សគ្រប់គ្នា” ហើយព្យាយាម សម្រាលស្ថានការណ៍ នៃការឆ្លងរោគនៅសេតវិមាន។

សមាជិកបីនាក់ នៃក្រុមការងារជំងឺកូវីដ១៩ របស់សេតវិមាន ត្រូវដាក់ខ្លួនឯង ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍បន្ទាប់ពីការប្រឈមនឹងជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top