បរទេស ៖ ឧទ្ធម្ភាគចក្រ V-22 Ospreys ពីរគ្រឿងដំបូង សម្រាប់កងកម្លាំងការពារជាតិ ជើងគោកជប៉ុន នៅពេលថ្មីៗនេះ ទើបបានទៅដល់មូលដ្ឋាន កងទ័ពម៉ារីន សហរដ្ឋអាមេរិក Iwakumi ប្រទេសជប៉ុន នេះបើយោង តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។
ឧទ្ធម្ភាគចក្រ ដែលធ្វើបញ្ជូនទៅដល់ នៅថ្ងៃសុក្រនោះ គឺជាឧទ្ធម្ភាគចក្រដំបូង ក្នុងចំណោមឧទ្ធម្ភាគចក្រ Ospreys ចំនួន៥គ្រឿង ដែលកងទ័ពការពារជាតិជើងគោកជប៉ុន បញ្ជាទិញនៅក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ៣៣២លានដុល្លារ ដោយមានការទិញគ្រោង ទុកចំនួន១២ថែមទៀត។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ មានចំនួនជាង២០០គ្រឿង ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនការពារជាតិអាមេរិក Bell-Boeing និងប្រើប្រាស់ដោយកងកម្លាំងម៉ារីន កងទ័ពជើងទឹក និងកងទ័ពអាកាសសហរដ្ឋអាមរិក ប៉ុន្តែប្រទេសអ៊ីស្រាអែល ឥណ្ឌា កូរ៉េខាងត្បូង និងសហភាពអារ៉ាប់រួម ក៏បានពិចារណាទិញយកឧទ្ធម្ភាគចក្រនេះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

