បរទេស ៖ កងកម្លាំងអវកាស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាស ពីការអភិវឌ្ឍផលិតកញ្ចប់កម្មវិធីសូហ្វវែ សម្រាប់តាមដាន និងត្រួតពិនិត្យវត្ថុនានាក្នុងលំហ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI ។
ទីបញ្ជាការអវកាស និងការិយាល័យកម្មវិធីត្រួតពិនិត្យ បានស្នើឲ្យមានប្រព័ន្ធប្រតិបត្តិការ ដែលឈ្មោះថា Kobayashi Maru នោះ សម្រាប់សមយុទ្ធហាត់សម តាមទម្រង់ Star Trek ជារបកគំឃើញដ៏សំខាន់ នៃការប្រើប្រាស់សម្រាប់ អ្នកអង្កេតការណ៍អវកាស ចម្រុះ៥ប្រទេស។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា រួមគ្នាបង្កើតសម្ពន្ធមិត្ត “ភ្នែកប្រាំ” ដែលផ្តល់ឲ្យនូវសហប្រតិបត្តិការរួមគ្នា ក្នុងការផ្តល់សញ្ញាចារកម្ម ការស៊ើបការណ៍ សម្ងាត់ដោយមនុស្ស និងទម្រង់ផ្សេងទៀត នៃចារកម្មយោធា ដល់សមាជិករបស់ខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង



