អាមេរិក ៖ ក្រុម Hacker ‘ShinyHunters’បានដាក់លក់កំណត់ត្រា អ្នកប្រើប្រាស់ចំនួន ជាង៧៣លាននាក់ នៅលើគេហទំព័រងងឹត ពីសេវាកម្មតាមអ៊ីនធើណេត ចំនួន១០រួមមាន StarTibune និង Zoosk ក្នុងតម្លៃសរុប ១៨,០០០ ដុល្លារនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុម Hacker មានឈ្មោះថា“ ShinyHunters” បានលួចទិន្នន័យពីក្រុមហ៊ុន យ៉ាងតិចណាស់ចំនួន ១០ រួមមាន Zoosk, Chatbooks និង StarTribune ។ បើយោងតាម ZDNetបាននិយាយថា កម្មវិធីណាត់ជួបតាមអ៊ីនធើណេតគឺ Zoosk មានការបំពានធំ ជាងគេព្រោះថា ឧក្រិដ្ឋជនអ៊ីនធើណេតចាប់យក កំណត់ត្រាអ្នកប្រើប្រាស់៣០លាននាក់ ចំណែកChatbook ឈរនៅលំដាប់ទី ២ មាន ១៥ លាននាក់ ។
ចំពោះ Chatbooks គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលស្គាល់ការវាយប្រហារ បាននិយាយថា លិខិតសម្គាល់ចូលរួមមាន ឈ្មោះអាសយដ្ឋាន អ៊ីម៉ែល និងលេខស្ងាត់ត្រូវបានគេយកទៅ ជាមួយរួមជាមួយលេខទូរស័ព្ទ និង FacebookIDs ។ ShinyHunters ត្រូវបានគេចោទប្រកាន់ថា បានចែករម្លែកគំរូពីមូលដ្ឋានទិន្នន័យ លួចរបស់ខ្លួនជាមួយ ZDNet បានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃទិន្នន័យមួយចំនួន ។
មូលដ្ឋានទិន្នន័យ ដែលបានចុះបញ្ជីសរុប សម្រាប់កំណត់ត្រាអ្នកប្រើប្រាស់ ៧៣,២ លាននាក់ត្រូវបានលក់ ក្នុងតម្លៃប្រហែល ១៨.០០០ ដុល្លារសម្រាប់ការដឹកជញ្ជូន ហើយមូលដ្ឋានទិន្នន័យនីមួយៗ ត្រូវបានលក់ដាច់ដោយឡែក៕
ដោយ៖លី ភីលីព


