បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ កងកម្លាំងយោធានសប្រទេសឥណ្ឌា និងប្រទេសចិនរាប់សិបនាក់ ត្រូវបានគេដឹងថា បានបើកការវាយប្រហារគ្នាមួយ នៅតាមបណ្តោយព្រំដែនរួម នៃប្រទេសទាំងពីរ។
មន្ត្រីកងទ័ពបាននិយាយថា ជនជាតិចិន ៧ នាក់និងទាហានឥណ្ឌា ៤ នាក់ បានទទួលរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ក្បែរតំបន់ Naku La ក្នុងរដ្ឋព្រំដែន Sikkim។ ការដោះស្រាយជម្លោះ ត្រូវបានធ្វើឡើងរួចរាល់ ក្នុងកម្រិតតំបន់ ហើយនៅក្នុងជម្លោះគ្នា ដែលបានកើតឡើង តាំងតែពីថ្ងៃសៅរ៍។
គួរឲ្យដឹងដែរថា កន្លងមកប្រទេសទាំងពីរ បានធ្វើការអះអាងរៀងខ្លួនថា ជាម្ចាស់កម្មសិទ្ធ របស់ទីតាំងដីព្រំដែន មានប្រវែងប្រមាណជា៣៤០០គីឡូម៉ែត្រ។ ពេលខ្លះការប្រឈមមុខដាក់គ្នា ត្រូវបានគេមើលឃើញថា បានធ្វើឡើងជារឿយៗ ដោយមានទាំងការចោលដុំថ្ម ដាក់គ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី


