អូទ្រីស៖ យោងតាមអ្នកវិទ្យាសាស្ត្រ បានបង្កើតវិធីសាស្រ្តថ្មី នៃវិភាគការគ្រាប់ធញ្ញជាតិ បានឲ្យដឹងថា វិធីសាស្រ្តថ្មី សម្រាប់ការវិភាគនៅសល់នៃធញ្ញជាតិ លើវត្ថុបុរាណ បានបញ្ជាក់ថា មនុស្សដែលស្ថិតសម័យ Neolithic មានស្រាបៀរស ផឹកនៅអឺរ៉ុបកណ្តាល៦០០០ឆ្នាំមុន ដោយផលិតចេញពីគ្រាប់ធញ្ញជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវអូទ្រីសអះអាងថា ពួកគេបានរកឃើញភ័ស្តុតាងដំបូង នៃការផលិតភេសជ្ជៈ ដែលមានមូលដ្ឋាននៅអឺរ៉ុប រួមទាំងស្រាបៀរពីគ្រាប់ធញ្ញជាតិ មានអាយុកាលប្រហែល ៤០០០ មុនគ.ស។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការបិទស្រទាប់តូចៗ នៃជាលិការ នៅខាងក្នុងគ្រាប់ធុញ្ញជាតិគេស្គាល់ថា ជាអាឡឺម៉ុន គឺជាសូចនាករមួយ នៃដំណើរការដ៏សំខាន់របស់ស្រាបៀរ។ គ្រាប់ធញ្ញជាតិពីបុរាណ នៅតែមានពីទីតាំងចំនួន៥ ក្នុងប្រទេសអេហ្ស៊ីប អាល្លឺម៉ង់ និងស្វីស ក៏មានការបែងចែកដាច់ពីគ្នា នៃជញ្ជាំងកោសិកាគ្រាប់ធញ្ញជាតិនេះដែរ។
អ្នកស្រាវជ្រាវ បានបង្កើតឡើងវិញ នូវដំណើរការមិនត្រឹមត្រូវ និងការបង្កើតផលិតផល ជាបន្តបន្ទាប់ក្រោមល័ក្ខខណ្ឌមន្ទីរពិសោធន៍ ដើម្បីធ្វើត្រាប់តាមការអភិរក្សរបស់វា។
ក្រុមនេះបន្តថា ពួកគេអាចកំណត់បាន កាន់តែច្បាស់នូវវត្តមានរបស់ស្រាបៀរ ឬវត្ថុធ្វើពីចំណីអាហារ ដែលមានជាតិគីមីផ្សេងទៀត នៅក្នុងរបកគំហើញខាងបុរាណវិទ្យា ដោយសិក្សាលើជញ្ជាំងជាលិកា ទោះបីមិនមានគ្រាប់ធញ្ញជាតិ នៅរស់រានមានជីវិត ហើយគ្រាន់តែ ត្រូវបានដុតបំផ្លាញចោល។
ការពិតពួកគេក៏បានរកឃើញភ័ស្តុតាង នៃគ្រឿងឧបភោគបរិភោគ ដែលមានអាយុកាល ចំណាស់ជាងគេនៅអឺរ៉ុប នៅប្រទេសស្វីស ដែលមានអាយុកាលរាប់ពាន់ឆ្នាំមុន គ. ស ដើរតួយ៉ាងសំខាន់បំផុត៕ ដោយ៖ លី ភីលីព




