ហ្សឺណែវ៖ យោងតាមទីភ្នាក់ងារសុខាភិបាល អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនករណីដែលបានបញ្ជាក់ នៃជំងឺកូវីដ-១៩ បានរាយការណ៍ដល់ អង្គការសុខភាពពិភពលោក (WHO) បានលើសពី ៤ លាននាក់នៅទូទាំង ពិភពលោក។
យោងតាមស្ថិតិចុងក្រោយ របស់អង្គការសុខភាពពិភពលោក ករណីដែលបានបញ្ជាក់នៃជំងឺកូវីដ-១៩ បានកេីនឡេីងដល់ ៤.០១៣.៧២៨ករណី គិតត្រឹមម៉ោង ៧ល្ងាច កាលពីថ្ងៃចន្ទ ក្នុងនោះមានមនុស្សស្លាប់ចំនួន ២៧៨.៩៩៣ នាក់។
សហរដ្ឋអាមេរិកបានរាយការណ៍ពីករណីដែលបានបញ្ជាក់ចំនួន ១.២៧១.៦៤៥ ករណី និងការស្លាប់ចំនួន ៧៦.៩១៦ ដល់អង្គការសុខភាពពិភពលោក ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ។
នៅប្រទេសអេស្បា ញនិ ងរុស្ស៊ី ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេលំដាប់លេខ ២ និងទី៣ ទាក់ទងនឹងចំនួននៃការឆ្លងមានចំនួន ២២៤.៣៩០ និង ២២១.៣៤៤ ករណីរៀងៗខ្លួន។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំងពីរមានចំនួន ២៦.៦២១ នាក់និង ២,០០៩ នាក់រៀងៗខ្លួន។
ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីចំនួន ២១៩.១៨៧ ករណីដែលបានបញ្ជាក់ចំណាត់ថ្នាក់ទី ៤ និងប្រទេសអ៊ីតាលី ដែលមានករណីចំនួន ២១៩.០៧០ ករណីបានជាប់ចំណាត់ថ្នាក់ទី ៥ ៕ ដោយ ឈូក បូរ៉ា