បរទេស៖ នៅថ្ងៃនេះ លោក Stelios Haji Loannou ដែលត្រូវបានគេស្គាល់ថា ស្ថាបនិកនៃក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ប្រមាណជា ៦,២លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងនាំឲ្យទៅដល់ការលុបចោល ការបញ្ជាទិញយន្តហោះAirbus ចំនួនប្រមាណជា១០៧គ្រឿង។
លោក Haji-Ioannou ដែលគ្រួសាររបស់គាត់ កាន់កាប់ភាគហ៊ុនមួយភាគបី នៃភាគហ៊ុនរបស់ EasyJet បានបន្តការមិនពេញ រយៈពេលមួយទសវត្សមក ហើយអំពីផែនការ ពង្រីកចំនួនយន្តហោះរបស់ក្រុមហ៊ុន ដោយអះអាងថា វានឹងបំផ្លាញតម្លៃភាគទុន របស់ម្ចាស់ភាគហ៊ុន ហើយជារឿយៗ លោកតែងតែចង់ឲ្យ មានការដកថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនផងដែរ។
កន្លងមកថ្មីៗនេះ លោកបានស្នើ ឲ្យមានកិច្ចប្រជុំ ជាពិសេសមួយ ជាមួយនឹងក្រុមម្ចាស់ភាគហ៊ុនទាំងអស់ នាថ្ងៃទី២២ ខែឧសភាខាងមុខ ដើម្បីបោះឆ្នោត ដកប្រធានប្រតិបត្តិក្រុមហ៊ុន ប្រធានក្រុមហ៊ុន និងប្រធានផ្នែក២រូបទៀតផង ដោយចាំបាច់ លោកត្រូវការសម្លេងគាំទ្រ យ៉ាងហោចណាស់ពាក់កណ្តាល ដើម្បីអនុម័តការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី