ព្រឹត្តិការណ៍

កូរ៉េខាងត្បូង​ កំពុងស្ថិតនៅ លេីរលកថ្មី នៃការផ្ទុះឡេីងវិញ នូវជំងឺកូវីដ-១៩

សេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង​ នៅថ្ងៃពុធនេះបានរាយការណ៍ថា​ មានករណីឆ្លងវីរុសកូវីដ-១៩​ ចំនួន ២៦ បន្ថែមទៀតបន្ទាប់ពីមានការឆ្លងមេរោគចង្កោម ដែលភ្ជាប់ទៅនឹងក្លឹប​ និងបារ៍​ ក្នុងទីក្រុងសេអ៊ូល​ នៅពេលដែលអាជ្ញាធរសុខាភិបាល​ ព្យាយាមគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

 យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងការពារជំងឺ (KCDC) បានឱ្យដឹងថា​ ករណីថ្មីចំនួន ២៦ ករណីដែល ២២ ករណីក្នុងចំណោមពួកគេជាអ្នកឆ្លងជំងឺក្នុង​តំបន់បាននាំយកករណីឆ្លងវីរុសឆ្លងសរុបកេីនឡេីងដល់ចំនួន​ ១០.៩៦២ករណី។ 

ចំនួនករណីដែលជាប់ទាក់ទងនឹងបារ៍​ និងក្លឹបនៅក្នុងសង្កាត់រាត្រីកម្សាន្តដ៏ពេញនិយមរបស់ទីក្រុងសេអ៊ូល​ បានកើនឡើងលើស ១០០ករណី នៅពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃការឆ្លងវីរុសថ្មីនៅក្នុងប្រទេស៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top