ចិន៖ បំណែកយក្ស ដែលមានទម្ងន់១៨ តោននៃគ្រាប់រ៉ុក្កែត របស់ប្រទេសចិន បានធ្លាក់នៅអាត្លង់ទិច បន្ទាប់ពីបានបាញ់បង្ហោះ ជាមួយយានអវកាសគំរូមួយ ចូលទៅក្នុងតារាវិថី ដោយជោគជ័យ ក្នុងការចត មិនអាចគ្រប់គ្រងបានធំបំផុត ក្នុងទសវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដំណាក់កាលសំខាន់ នៃរ៉ុក្កែត Long March 5B ត្រូវបានបញ្ជូនទៅក្នុងលំហ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានធ្លាក់មកផែនដីនៅម៉ោង ១៦:៣៤ នៅនាយឆ្នេរអាហ្វ្រិកខាងលិច។ ក្រុមតារាវិទូបាននិយាយថា ផ្នែករ៉ុក្កែតដែលមានបណ្តោយ ៩៣ ហ្វីត និងមានទម្ងន់ ១៧,៨ តោន គឺជាវត្ថុដ៏ធំបំផុត សម្រាប់ការត្រួតពិនិត្យឡើងវិញ ក្នុងរយៈពេលជាច្រើនទសវត្ស។
តារាវិទូលោក Jonathan McDowell មកពីមជ្ឈមណ្ឌល Astrophysics មជ្ឈមណ្ឌលHarvard Smithsonian បាននិយាយថា កាលដែលយើង គ្មានការត្រួតពិនិត្យដ៏សំខាន់ចុងក្រោយ គឺSalyut-7ដែលមានទម្ងន់៣៩ តោនកាលឆ្នាំ ១៩៩១ ៕ ដោយ៖លី ភីលីព


