បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះ បានឲ្យដឹងថា លោកស្រីអភិបាលក្រុងវ៉ាស៊ិនតោន បានប្រកាសឲ្យបន្តបិទទ្វារទីក្រុង រហូតដល់ថ្ងៃទី៨ ខែមិថុនា។
លោកស្រីអភិបាលក្រុង Muriel Bowser បានថ្លែងថាក្រុងវ៉ាស៊ិនតោន នៅមិនទាន់ដល់ កម្រិតល្អប្រសើរនៅឡើយទេ ដែលអាចដល់ដំណាក់កាល ត្រូវបើកទ្វារឡើងវិញ។ លោកស្រីបានបន្តទៀតថា បច្ចុប្បន្នលោកស្រី នៅតែបន្តរង់ចាំមើលតួលេខករណីកូវីដ១៩ ធ្លាក់ចុះរយៈពេល១៤ថ្ងៃជាប់គ្នា ជាមុនសិន មុននឹងការសម្រេចចិត្តឡើងវិញ ប៉ុន្តែជាក់ស្តែងវ៉ាស៊ិនតោន មានតួលេខធ្លាក់ចុះ ត្រឹមតែ៤ថ្ងៃម្តងប៉ុណ្ណោះ។
រំលឹកដែរថា បម្រាមកាលពីដើមឡើយ វ៉ាស៊ិនតោនបានប្រកាស នឹងបើកទ្វារក្រុងឡើងវិញ នៅត្រឹមថ្ងៃទី១៥ ខែឧសភានេះ ប៉ុន្តែបច្ចុប្បន្នករណីឆ្លង មានទៅដល់៦៥៨៤នាក់ និងស្លាប់ដល់ទៅ ៣៥០នាក់មកហើយ៕
ប្រែសម្រួល៖ស៊ុនលី