ព្រឹត្តិការណ៍

សហរដ្ឋអាមេរិក បើកនាវាចម្បាំង ជិតកោះតៃវ៉ាន់ មួយសប្ដាហ៍មុន ពិធីប្រកាសចូលកាន់ តំណែងប្រធានាធិបតី

បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបញ្ជូននាវាពិឃាត សមត្ថភាពមីស៊ីល មួយគ្រឿង ឲ្យធ្វើដំណើរកាត់ តាមច្រកសមុទ្រ តៃវ៉ាន់ ជាដែនទឹកដ៏រសើប នៅមូយសប្តាហ៍មុន ពិធីចូលកាន់តំណែកជាប្រធានាធិបតី ក្នុងអាណត្តិទីពីរ របស់លោកស្រី ត្សៃ អ៊ីងវិន ស្របពេលមានភាព តានតឹងជាមួយតៃវ៉ាន់។

ក្នុងសេចក្តីថ្លែងការណ៍មួយ លើបណ្ដាញសង្គមហ្វេសប៊ុក កងនាវានៅសមុទ្រ ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាត USS McCampbell បានធ្វើដំណើរកាត់ តាមច្រសមុទ្រតូចចម្អៀត ដែលខ័ណ្ឌចែកកោះតៃវ៉ាន់ពីប្រទេសចិន កាលពីថ្ងៃពុធ ដោយបានទាំងបង្ហាញរូបភាពនាវា កំពុងធ្វើដំណើរផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីមួយចំណែករបស់ខ្លួននោះ នាពេលថ្មីៗនេះ មានការខឹងសម្បារជាខ្លាំង នឹងការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ចំពោះកោះតៃវ៉ាន់ មានដូចជាការ បង្កើនការលក់អាវុធ ឲ្យកោះប្រជាធិបតេយ្យនេះជាដើម ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top