សេអ៊ូល៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងចរចាលើកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ ដែលនឹងអាចទទួលយកបាន ទាំងចំពោះប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី មូន ជេអ៊ីន។
ប្រទេសទាំងពីរ បានឃ្លាតឆ្ងាយពីគ្នា ថាតើទីក្រុងសេអ៊ូល គួរតែចូលរួមវិភាគទាន ដល់ការចំណាយ ក្នុងការរក្សាកងទ័ពអាមេរិក ចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។
សហរដ្ឋអាមេរិក បានទាមទារប្រាក់ចំនួន ១,៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ៥០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលប្រទេសកូរ៉េខាងត្បូង បានបដិសេធ មិនទទួលយកអ្វី ដែលច្រើនជាងការកើនឡើង ១៣ ភាគរយនោះទេ៕ ដោយ៖ ឈូក បូរ៉ា

